015698351
support@lokkrou.com

អំពីយើង

LOKKROU គឺជាកម្មវិធីសិក្សាតាមអ៊ីនធឺណិតជាសកលមួយ ដែលអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការបានទាំងទូរស័ព្ទ Android និង iOS ទៀតផង។ សំរាប់កម្មវិធីសិក្សាទំនើបងាយស្រួលទាន់សម័យនេះ យើងក៏បានជ្រើសរើសលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍បង្រៀនយូរឆ្នាំ ហើយធ្លាប់បង្រៀនតាមសិក្ខាសាលា វិទ្យាស្ថាន សាកលវិទ្យាល័យ ក្រុមហ៊ុន និងសាលារៀនផ្សេងៗជាច្រើន។ កម្មវិធីសិក្សាតាមអ៊ីនធឺណិតនេះផ្តល់ជូននូវវគ្គសិក្សាជាជំនាញ ឬឯកទេសជាច្រើន ដើម្បីបំពេញតំរូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងជួយសំរួលដល់ការសិក្សារបស់ សិស្ស និស្សិត បុគ្គលិក ចង់សិក្សាបំប៉នបន្ថែមជំនាញ ឬឯកទេសខ្លួនអោយមានសមត្ថភាពកាន់តែពូកែ ដែលមិនមានពេលវេលាគ្រប់គ្រាន់មកសិក្សាផ្ទាល់នៅតាមសាលារៀនជាច្រើន។


LOKKROU បង្កើតឡើងក្នុងឆ្នាំ 2024 ដោយលោកគ្រូសាស្រ្តាចារ្យ ម៉ា ច័ន្ទវឌ្ឍនៈ បានបញ្ចប់ការសិក្សាអនុបណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតព្រឹត្តបរុសមហាវិទ្យាល័យព័ត៌មានវិទ្យានៃសាកលវិទ្យាល័យខ្មែរបច្ចេកវិទ្យា និងគ្រប់គ្រង និងជាសហស្ថាបនិសាលាកុំព្យូទ័រស៊ីថិនសិនធឺ និងជាប្រធានក្រុមហ៊ុន ឌីកវ័ន ខេមបូឌា។

គោលបំណងយើងបង្កើតវាទ្បើង ដើម្បីផ្តល់នូវការចូលប្រើប្រាស់ជាសកលចំពោះវិស័យអប់រំលំដាប់ពិភពលោកនឹងទាន់សម័យកាលនៃការរីកចំរើននៃបច្ចេកវិទ្យាលើពិភពលោក។ LOKKROU គឺកម្មវិធីសិក្សាតាមអ៊ីនធឺណេត ឬអនទ្បាញ លក្ខណជា Hybrid Applications ដែលអាចដំណើរការលើគេហទំព័រ ទូរស័ព្ទស្មាតហ្វូន Android នឹង IOS ថែមទៀតផង។ យើងក៏បានបញ្ចូលគំរូអាជីវកម្មតាមអនទ្បាញរួម ដូចជាការលក់វគ្គសិក្សាបុគ្គល សេវាកម្មទិញកញ្ចប់សិក្សា ទិញទំនិញ និងដំណោះស្រាយសហគ្រាសសម្រាប់អាជីវកម្ម រដ្ឋាភិបាល និងស្ថាប័នសិក្សា ដោយជួយបុគ្គល និងអង្គភាពឱ្យសម្រេចបាននូវគោលដៅវិជ្ជាជីវៈ និងបង្កើនសមត្ថភាពការអប់រំ។

GDPR

នៅពេលអ្នកចូលមើលគេហទំព័រណាមួយរបស់យើង វាអាចរក្សាទុក ឬទាញយកព័ត៌មាននៅលើកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នក ដែលភាគច្រើនជាទម្រង់ Cookies ។ ព័ត៌មាននេះប្រហែលជាអំពីអ្នក ចំណូលចិត្តរបស់អ្នក ឬឧបករណ៍របស់អ្នក ហើយភាគច្រើនត្រូវបានប្រើដើម្បីធ្វើឱ្យគេហទំព័រដំណើរការដូចដែលអ្នករំពឹងទុក។ ជាធម្មតា ព័ត៌មានមិនកំណត់អត្តសញ្ញាណអ្នកដោយផ្ទាល់នោះទេ ប៉ុន្តែវាអាចផ្តល់ឱ្យអ្នកនូវបទពិសោធន៍គេហទំព័រផ្ទាល់ខ្លួនបន្ថែមទៀត។ ដោយសារយើងគោរពសិទ្ធិឯកជនភាពរបស់អ្នក អ្នកអាចជ្រើសរើសមិនអនុញ្ញាតប្រភេទ Cookies មួយចំនួន។ ចុចលើចំណងជើងប្រភេទផ្សេងៗគ្នា ដើម្បីស្វែងយល់បន្ថែម និងគ្រប់គ្រងចំណូលចិត្តរបស់អ្នក។ សូមចំណាំថាការទប់ស្កាត់ប្រភេទ Cookies មួយចំនួនអាចប៉ះពាល់ដល់បទពិសោធន៍របស់អ្នកនៃគេហទំព័រ និងសេវាកម្មដែលយើងអាចផ្តល់ជូន។